សម្តេចមហារដ្ឋសភាធិការធិបតី ធ្វើលិខិតជាផ្លូវការ​ជូន ប្រធានរដ្ឋសភាឡាវ និង ប្រធាន​រដ្ឋសភា​វៀតណាម ស្តីពីការបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា​ណាចក្រកម្ពុជានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើលិខិតជាផ្លូវការ​ជូនឯកឧត្តមបណ្ឌិត សាយសំផន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជា​មានិតឡាវ និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man)ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​​និយម​វៀតណាមស្តីពីរដ្ឋសភានៃព្រះ​រាជា​ណាចក្រកម្ពុជាសូមបញ្ចប់កិច្ចសហប្រតិបត្តិការក្រោម ក្របខណ្ឌ​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។