កំពស់ទឹកនៅទន្លេមេគង្គ ខេត្តកំពង់ចាម មានការកើនឡើង និងកំពស់ទឹកនៅទន្លេមេគង្គ ខេត្តស្ទឹងត្រែង បានថយចុះ សម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២០ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ខេត្តកំពង់ចាមឃើញមានការកើនឡើងចំនួន ០,២៤ម៉ែត្រ។

ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកឡើងដល់ ១៣,​២០ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមានការថយចុះកំពស់ទឹក។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ខេត្តស្ទឹងត្រែង បានថយកំពស់ចំនួន ០,១០ម៉ែត្រ ធ្វើអោយកំពស់នៅសល់ ៩,៦៣ម៉ែត្រ៕