ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ យីហោ (តាហ្វូហោ ) មួយកន្លែង កំពុងបើកដំណើរការ នៅម្តុំផ្សារចិន ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

តាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀតយីហោ (តាហ្វូហោ ) មួយកន្លែង នៅម្តុំផ្សារចិន ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ធំជាង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហើយមើលទៅ ទើបមិនហ៊ានធ្វើអ្វីៗតាមទំនើង

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ
ក៏ដូចរាយការណ៍ជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ