ម្តាយ និងកូន ស្លាប់ ខណៈពេលកំពុងដេញគោឱ្យចុះផឹកទឹក

 

ខេត្តកំពង់ធំ ៖ មានហេតុការមួយបានកើតឡើងនៅក្នុងខេត្តកំពង់ធំ ដោយ ម្តាយ និងកូន បាន ស្លាប់ ខណៈពេលកំពុងដេញគោឱ្យចុះផឹកទឹកក៏រអិលជើងធ្លាក់ចូលក្នុងរណ្តៅទឹក។

តាមប្រភពព័ត៌មានចេញពីកន្លែងកើតហេតុបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២
មានស្ត្រីម្នាក់មានឈ្មោះ ហែម យាត អាយុ ៤១ឆ្នាំ និងកូនស្រីមានឈ្មោះ ផាត សុីណាត អាយុ ១៣ឆ្នាំ រសនៅក្នុងភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានដេញគោឱ្យចុះផឹកទឹកក៏បណ្តាលឱ្យរអិលជើងធ្លាក់ចូលក្នុងរណ្តៅទឹកស្លាប់ទាំងម្តាយ ស្លាប់ទាំងកូន៕