សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញ ពីសមិទ្ធផលគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៧៦

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្នុងគណនីហ្វេសប៊ុក របស់ សម្តេច នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នេះ ពីសមិទ្ធផលគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៧៦!

  • ប្រវែងផ្លូវសរុប៖ ៦០,៧៣គីឡូម៉ែត្រ
  • ប្រភេទផ្លូវ៖​ កម្រាលកៅស៊ូ DBST
  • ចំណុចចាប់ផ្ដើម៖ គ.ម ២៣៤+៤២០ (ព្រំប្រទល់ ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្ត រតនគិរី
  • ចំណុចបញ្ចប់៖ ​គ.ម ២៩៥+១៥០ (បំបែកផ្លូវជាតិលេខ ៧៨ ត្រង់ គ.ម ១២២+៧០០) ភូមិតាអងកាតេ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី

សមិទ្ធផលនេះ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕