ស្ថានភាពកម្ពស់ទឹកតាមបណ្តាស្ថាននីយជលសាស្ត្រផ្សេង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី០៩ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាម ឃើញមានការថយចុះចំនួន ០,១២ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងទៀតបានកើនឡើង។

ការថយចុះនេះបានធ្វើអោយកំពស់ទឹកនៅកំពង់ចាមនៅសល់ ១០,២៦ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមានការកើនឡើងកំពស់ទឹក។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ស្ទឹងត្រែង បានកើនកំពស់ចំនួន ០,០៨ ធ្វើអោយកំពស់ទឹកឡើងដល់ ៧,៣៥ម៉ែត្រ ខណៈទន្លេមេគង្គ-កំពង់លួង បានកើនកំពស់ចំនួន ០,១០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៤,០៣ម៉ែត្រ ៕