ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកំលាំងព្រហ្មទណ្ឌកម្រិតស្រាល ប្រើរយៈពេលត្រឹមតែ ជាង៤ម៉ោងប៉ុណ្ណោះ ដោយបង្ក្រាបបានជនសង្ស័យ ប្រុសស្រី ចំនួន៧នាក់ ជាបន្តបន្ទាប់ ដោយប្រតិបត្តិការនេះ ធ្វើឡើងកាលពីម៉ោងជាង៣ ទាបភ្លឺ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយ ផ្លូវ៣៥៥ ជិតអង់តែនទួលគោក ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ដោយជំហ៊ានដំបូង សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់៕