ឯកឧត្តម ហ៊ុន ម៉ានី បានសំណេះសំណាលជាមួយ គណៈអចិន្រ្តៃ នៃគណកម្មាធិកាគណបក្សនៃខេត្តព្រះសីហនុ ចាប់ពីថ្នាក់ឃុំរហូតថ្នាក់ខេត្ត

 

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសំណេះសំណាលជាមួយ គណៈអចិន្រ្តៃ នៃគណកម្មាធិកាគណបក្សនៃខេត្តព្រះសីហនុ ចាប់ពីថ្នាក់ឃុំរហូតថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នេះ ដោយមានការគាំទ្រយ៉ាងខ្លាំងចំពោះស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤៣ ដែលសម្រេចបន្តជ្រើសរើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត។

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់របស់ខេត្ត សម្រេចបាននាពេលថ្មីៗនេះ ជាពិសេសគឺការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការការឆ្លងរីករាលដាលជំងឺកូវីដ១៩ ៕