ព្រះរាជាណាចក្រកម្ពុជា អាចនិងមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្រ្ទាក់ គ្រប់ដណ្តប់មកលើ ២៥រាជធានី-ខេត្ត ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤

ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយ ព្យុះទី៤ឈ្មោះ ព្រះពិរុណ (Prapiroon) និងព្យុះ ឈ្មោះ ហ្គ្សាមី (Gaemi) គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង នៅមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ  ភាគកណ្តាលនៃអាងទន្លេមេគង្គ និងមកលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះ ៖                              ១–តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្ទាក់ គ្របដណ្តប់លើផ្ទៃដី ១៥%។                                                       ២ –តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្ទាក់ គ្របដណ្តប់លើផ្ទៃដី ៣០%។
៣– តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្ទាក់ គ្របដណ្តប់លើផ្ទៃដី ១៥%។                                                   រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,២៥ម៉ែត្រ។

CATEGORIES
Share This