ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៤២នាក់ ជាប្រភេទអូមីក្រុងទាំងអស់ និងអ្នកជាសះស្បើយថ្មីចំនួន ១៨នាក់ និងអ្នកស្លាប់ថ្មីចំនួន ០នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ១៥២នាក់ និងករណីឆ្លងថ្មីចំនួន ៣០នាក់ ជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) ទាំងអស់ សម្រាប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។
ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១២០,៩៥៦នាក់
អ្នកជាសះស្បើយសរុប= ១១៧,១៨០នាក់
អ្នកស្លាប់= ៣,០១៥នាក់
អ្នកដំណើរពីបរទេសចំនួន ២០,២២០នាក់៕
គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ០នាក់ ៕