ភ្នំពេញ៖ ករណីបុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹងឡើងជោគជាំបានជ្រុលបុកនិងគំនូរកណ្ដាលទ្រូងផ្លូវពេញមួយកំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងសំណាងល្អមិនមានអ្នករងរបួសបង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១:៥៥នាទីយប់ឈានចូលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្ន.រថយន្តបង្កដែលបុកទ្រូងផ្លូវត្រូវបានសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌចំការមនកំពុងតែវាស់វែងរួចប្រគល់ឲចរាចរណ៍ក្រុងដើម្បីយកទៅរក្សាទុកដើម្បីដោះស្រាយទៅតាមនីតិនៃច្បាប់។