ក្មេងស្រីម្នាក់ស្លាប់ភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ ម៉ូតូ និង រថយន្ត ចំនួន ២គ្រឿង ត្រង់ចំណុចមុខសាលាបឋមសិក្សាភូមិថ្នល់ ស្ថិតក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ ក្មេងស្រីម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីម៉ូតូ Honda click ពណ៌ស ផ្លាកលេខ សៀមរាប 1L-5008 បុកជាមួយរថយន្ត Toyota Land cruiser ពណ៌ស ផ្លាកលេខ ភ្នំពេញ 2 BK-7289 រួចខ្ទាតទៅបុក រថយន្ត Ford Ranger Wildtrak ពណ៌ស ផ្លាកលេខ កម្ពុជា Y.0017.Y ដែលឈប់បូមកង់ នៅលើផ្លូវជាតិលេខ 6 ត្រង់ចំណុចមុខសាលាបឋមសិក្សាភូមិថ្នល់ ស្ថិតក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប វេលាម៉ោង ១៣ និង ២៧នាទី នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕