រថយន្តធំមួយគ្រឿង បើកបរដោយបុរសម្នាក់បើកក្នុងល្បឿនលឿនសង្ស័យក្នុងស្ថានភាពស្រវឹងក៏រេចង្កូត ឡើងឃឿនសួនច្បារបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ និងបុកបង្គោលភ្លើង បន្ទាប់មករថយន្តក៏បន្តទៅបុកនិងប៉ុស្តិ៍សន្តិសុខយាមឡាក់គី បណ្តាលជញ្ជាំងភ្លុះតែម្តង

(ព័ត៌មានបឋម)នៅវេលាម៉ោង៥នឹង១០នាទីទៀតភ្លឺ ត្រូវនឹងថ្ងៃ អង្គារ ទី ១៦ ខែ កក្កដា ឆ្នាំ២០២៤។
_ មានរថយន្តធំមួយគ្រឿងដែលបំពាក់ស្លាកលេខភ្នំពេញ 4A-5598 បើកបរដោយបុរសម្នាក់បើកក្នុងល្បឿនលឿនសង្ស័យក្នុងស្ថានភាពស្រវឹងក៏រេចង្កូត ឡើងឃឿនសួនច្បារបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ និងបុកបង្គោលភ្លើង បណ្ដាលឱ្យខ្ទេច បន្ទាប់មករថយន្តក៏បន្តទៅបុកនិងប៉ុស្តិ៍សន្តិសុខយាមឡាក់គី បណ្តាលជញ្ជាំងភ្លុះតែម្តង។
_ រីឯម្ជាស់រថយន្តបានរងរបួសស្រាល បានបង្កឲ្យមានការអ្នកផ្អើលទាំងព្រឹកព្រលឹមតែម្ដង។
_ ហេតុការខាងលើនេះកើតឡើងនៅតាមបណ្ដោយផ្លូវ 55P សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។