នារី ២នាក់ ជិះម៉ូតូឌុបគ្នាមិនទាន់ដល់កន្លែងធ្វើការផង ស្រាប់តែរថយន្តធុនធំបុកពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់​ របួសម្នាក់​ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌព្រែកព្នៅ​

នារី ២នាក់បងប្អូនបង្កេីត​ ជិះម៉ូតូឌុបគ្នាទៅធ្វេីការ​ តែមិនទាន់ដល់កន្លែងធ្វេីការផង​ ក៏ត្រូវរថយន្តធុនធំបុកពីក្រោយបណ្តាលអោយស្លាប់ម្នាក់​ មិងរបួសម្នាក់​   កាលពីវេលាម៉ោង៥.៣០នាទី​ ព្រឹក​ ថ្ងៃទី១៣​ ខែកក្តដា​ ឆ្នាំ២០២៤​ នៅតាមបណ្តោយផ្លូវ​ ឈ្នះ​ ឈ្នះ​ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​ ។

អត្តសញ្ញាណជនរងគ្រោះទាំង២នាក់
ឈ្មោះ ឃឿន ធីប ភេទស្រី អាយុ២៨ឆ្នាំ ស្លាប់ រស់នៅភូមិតាព្រហ្ម ឃុំកំពង់អុក ស្រុក ពញាឮ ខេត្តកណ្ដាល។
ឈ្មោះ ឃឿន សុធីម ភេទស្រី អាយុ៣៨ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិតាព្រហ្ម ឃុំកំពង់អុក ស្រុកពញាឮ ខេតកណ្ដាល…។27