កម្លាំងស្នងការ សហការជាមួយអធិការខណ្ឌទាំង១៤ ស្រាវជ្រាវបង្ក្រាបបានចំនួន ៣ករណី ដោយ ករណីទី១ នៅក្នុងខណ្ឌច្បារអំពៅ ករណីទី២ នៅក្នុងខណ្ឌចំការមន

ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ជួន ណារិន្ទ ឧត្តមសេនីយ៍ឯកអគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ  កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំដោយ លោកវរះសេនីយ៍ឯក អេង សោភា នាយកការិយាយល័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវបង្ក្រាបករណី កំហែងយក (ប្រើប្រាស់អាវុធភ្ជង់គំរាមកំហែងយកម៉ូតូ និងសម្ភារ) នៅក្នុងភូមិសាស្រ្តកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ និងករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោ ក ម៉ូតូ) ចំនួន ០២ករណី នៅក្នុងភូមិសាស្រ្តសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។