បុរសម្នាក់ជិះម៉ូតូណៃហ៊ត​ ១គ្រឿងយ៉ាងលឿនជ្រុលទៅបុកនិងបង្គោលភ្លេីង ស្លាប់ភ្លាមៗនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ស្ថិតនៅក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ​

បុរសម្នាក់ជិះម៉ូតូ​ ណៃហ៊ត​ ១គ្រឿង យ៉ាងលឿនជ្រុលទៅបុកនិងបង្គោលភ្លេីង ស្លាប់ភ្លាមៗនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ទល់មុខនិងបុរីពិភពថ្មី​ ស្ថិតនៅក្នុងសង្កាត់ព្រៃ​ ស​ ខណ្ឌដង្កោ​  រាជធានីភ្នំពេញ​ វេលាម៉ោង៣ជាងទៀបភ្លឺ​ នាថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ​២០២៤​។

នៅលេីខ្លួនសាកសពរកឃេីញមានកាតនិងអត្តញ្ញាណ​ ដែលមានឈ្មោះ​ ឈាង​ ដេវីត​ ស្រុកកំណេីតនៅ​ ឃុំកោះខែល​ ស្រុកស្អាង​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ ខែឆ្នាំកំណេីត​ ថ្ងៃទី១​ ខែ១​ ឆ្នាំ១៩៩៩។