ប្រទេសកូរ៉េខាងជើងបានរិះគន់ការធ្វើសមយុទ្ធយោធារួមគ្នា ដោយកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានរិះគន់ការធ្វើសមយុទ្ធយោធារួមគ្នាដោយកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកដែលបានធ្វើឡើងក្នុងខែនេះ ដោយសមយុទ្ធបែបនេះបង្ហាញពីរឹតបណ្តឹងទំនាក់ទំនងប្រទេសទាំងបីកាន់តែស្អិតរមួតរបស់ណាតូ”។

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសទាំងបីបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំដែលហៅថា “Freedom Edge” ដែលមាននាវាពិឃាតកងទ័ពជើងទឹក យន្តហោះចម្បាំង និងនាវាផ្ទុកយន្តហោះថាមពលនុយក្លេអ៊ែរ Theodore Roosevelt របស់សហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើនការការពារប្រឆាំងនឹងមីស៊ីល នាវាមុជទឹក និងការវាយប្រហារតាមអាកាស។

ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងព្យុងយ៉ាងនឹងមិនព្រងើយកន្តើយចំពោះការពង្រឹងយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ ហើយនឹងការពារសន្តិភាពក្នុងតំបន់ជាមួយនឹងការឆ្លើយតបដ៏ខ្លាំងក្លា និងលើសលប់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA ។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងថា ជាអ្នកផ្តល់សព្វាវុធដល់រុស្ស៊ី ដែលយកមកប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន ស្របពេលនោះរុស្ស៊ី និងកូរ៉េខាងជើង បានបដិសេធរាល់ការចោទប្រកាន់។

គូរបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសទាំងបីបានរៀបចំសមយុទ្ធការពារមីស៊ីល និងប្រឆាំងនាវាមុជទឹករួមគ្នា ដើម្បីតបចំពោះការគំរាមកំហែងរបស់កូរ៉េខាងជើង។