ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនា ជួសជុលផ្លូវ និងសំណង់សិល្បការ្យ ចំនួន៣គម្រោង ស្ថិតនៅខេត្តតាកែវ និងខេត្តបន្ទាយមានជ័យ

ខេត្តតាកែវ-ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃអង្គារ ៤រោច-ពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនា ជួសជុលផ្លូវ និងសំណង់សិល្បការ្យ ចំនួន៣គម្រោង ស្ថិតនៅខេត្តតាកែវ និងខេត្តបន្ទាយមានជ័យ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមមានដូចខាងក្រោម ៖

១. គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ២ ៩០០ម ទទឹង ៦ម ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ទៅភូមិពោធិ៍ក្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

២. គម្រោងទី២ ៖ ការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ១២ ៦០០ម ទទឹង ៦ម កម្រាស់ ០,២ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិរំដួល និងភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

៣. គម្រោងទី៣ ៖ ការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ០២ខ្សែ ប្រវែងសរុប ១១ ១០០ម (ខ្សែទី១ ប្រវែង ៥ ១០០ម ទទឹង ៦ម កម្រាស់ ០,១ម និងខ្សែទី២ ប្រវែង ៦ ០០០ម ទទឹង ៥ម កម្រាស់ ០,១ម) និងសមណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអញ្ចាញ និងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ និងបងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕