រថយន្តមួយគ្រឿង បានធ្លាក់ចូលទឹកទន្លេ បន្ទាប់ពីដាក់លេខថយក្រោយ ស្ថិតនៅក្នុងកោះពេជ្រ ត្រង់ចំណុចអតីតសាឡាងចម្លងកោះពេជ្រ-កោះនរា

រថយន្តមួយគ្រឿង បានធ្លាក់ចូលទឹកទន្លេ បន្ទាប់ពីដាក់លេខថយក្រោយ ហើយជាន់ហ្គែរជ្រុលទៅបុកនឹងរបាំងថ្ម ក្នុងកោះពេជ្រ ត្រង់ចំណុចអតីតសាឡាងចម្លងកោះពេជ្រ-កោះនរា ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ករណីនេះ បានកើតឡើងនៅវេលាម៉ោង ៥:៤៥នាទី ល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

អ្នកបើកបរ ជាស្ត្រីជនបរទេសវ័យប្រមាណជាង៤០ឆ្នាំ និងមានមនុស្សក្មេងចាស់ ៤ទៅ៥នាក់ទៀត តែមិនបណ្តាលឱ្យរងរបួសនោះទេ។ ក្រោយកើតហេតុ សន្តិសុខខាងកោះពេជ្របានហៅរថយន្តស្ទួច មកស្ទួចចេញ។27