ទីតាំងបង្កប់នៅល្បែងសុីសងនឹងសារធាតុញៀនប្រភេទថ្នាំគ្រវីដុះស្លែ នៅរតនៈផ្លាហ្សាបឹងត្របែក…

តាមប្រភពព័ត៌មានបានឲ្យដឹងថា:ទីតាំងដែលមានឈ្មោះ”ខេធីវី”នៅក្នុងរតនៈផ្លាហ្សាបឹងត្របែកគឺបង្កប់នូវល្បែងសុីសងនិងសារធាតុញៀនប្រភេទថ្នាំគ្រវីសប្បាយៗដែលបណ្ដែតបណ្ដោយបើកទទួលភ្ញៀវមិនខ្វាយខ្វល់និងញញឹតចំពោះរាជរដ្ឋាភិបាលបន្តិចសោឡើយ..កន្លងមកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានតម្រូវឲ្យបិទរាល់សកម្មភាពទីតាំងដែលមានផលប៉ះពាល់ដល់សង្គមនិងប្រទេសជាតិ។ ប៉ុន្តែទីតាំងខាងលើមិនខ្វល់នោះទេ ..ភាគច្រើនអ្នកចូលទៅកំសាន្តសុទ្ធតែជនជាតិចិនបើជនជាតិខ្មែរសុទ្ធតែលំដាប់អភិជន យើងមិនទាន់ដឹងទេថាអ្នកកាងនៅទីតាំងខាងលើមានឋានៈធំប៉ុន្មាននោះទៀត..។កន្លងមកយើងឃើញថាចំពោះក្លឹបកំសាន្តមួយចំនួននៅក្នុងទីក្រុងភ្នំពេញ គឺបានបិទជាបន្តបន្ទាប់ដោយសារតែបម្រើសេវាកម្មខុសច្បាប់

ចុងក្រោយសូមសំណូមពរទៅដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនិងស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាលោកអធិការដ្ឋាននគរបាលខណ្ឌចំការមន សូមមេត្តាបញ្ជាមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យចំពោះទីតាំងខាងលើដោយក្ដីអនុគ្រោះ។

ទីតាំងស្ថិតនៅក្នុងផ្សាររតនៈផ្លាហ្សាបឹងត្របែក ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ…