ឃាត់ខ្លួនស្ត្រី ៤នាក់ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកសារធាតុញៀន



បាត់ដំបង៖សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនស្ត្រីចំនួន ៤នាក់ជាប់ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរគ្រឿងញៀនប្រភេទ WY ជាង ១ ០០០គ្រាប់នៅតំបន់ព្រំដែន។ កម្លាំងបង្ក្រាបដកហូតវត្ថុតាងបានម្សៅក្រាមពណ៌សថ្លាចំនួន ៦០ កូនថង់, ថ្នាំគ្រាប់ពណ៌ក្រហមជាអក្សរ WY ១៧០គ្រាប់ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅយ៉ាម៉ា WY ចំនួន១.២៧៦គ្រាប់ ទម្ងន់ រួមទាំងសម្ភារ:វេចខ្ជាប់មួយចំនួនទៀត ការឃាត់ខ្លួននេះធ្វើនៅពីរទីតាំងផ្សេងគ្នា នៅត្រង់ចំណុចភូមិស្វាយ និងភូមិដូង ក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ៕
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕
27