ភ្នំពេញ : កម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀន ដោយជនសង្ស័យប្រើប្រាស់អាវុធបាញ់ប្រហារមកលើសមត្ថកិច្ចប្រមាណជាង១០គ្រាប់ ។
ប្រតិបត្តិការណ៍នេះ ធ្វើឡើងនៅវេលាម៉ោង ០៣និង២៥នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ រហូតដល់ម៉ោង០៦ល្ងាចថ្ងៃដដែល នៅក្បែរផ្សារសាហាន់ មូលដ្ឋាសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចបានបោកគ្រាប់បែកផ្សែងចំនួន ២គ្រាប់ ឧក្រិដ្ធជននៅតែមិនចេញខ្លួនសារភាព ។ ស្របមេឃកំពុងភ្លៀងផងនោះ ស្រាប់តែឧក្រិដ្ធជន បានបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា, ឧក្រិដ្ធជនគ្រឿងញៀនដែលបានបាញ់សម្លាប់ខ្លួនឯង ជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចតាមប្រមាញ់ ។ ដោយឡែកចំពោះករណី ចាប់យកវត្ថុតាង គ្រឿងញៀន ឬអ្វីផ្សេងទាំងនោះ សមត្ថកិច្ចមិនទាន់បញ្ជាក់ បាននៅឡើយទ។