ទីបំផុត! សមត្ថកិច្ច ចាប់បាន ឃា.ត.ករ ដែល កាប់សម្លាប់ ម្ចាស់លុយ ៣៦ម៉ឺនរៀល រួចរត់គេចខ្លួនដល់ស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ ចាប់បាន ជនសង្ស័យ ករណីកាប់ម្ចាស់លុយ ៣៦ម៉ឺនរៀល រត់គេចខ្លួនដល់ស្រុកវាលវែង កកាលពីវេលាម៉ោង ១៣និង០០នាទី នៅចំណុចខាងជេីង​ រង្វង់​មូល​ប្រម៉ោយ​ ក្នុងភូមិ ប្រម៉ោយ ឃុំប្រម៉ោយ​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។

ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក ធាង ឡេង អធិការ​នគរបាល​ស្រុក​​វាលវែង បានចុះបង្ក្រាប​មុខសញ្ញា ឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៤ កាលពីវេលាម៉ោង ១៧និង៣០នាទី នៅភូមិពោធិលេី​ ឃុំត្រេីយស្លា​ ស្រុកស្អាង​ ខេត្តកណ្ដាល បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យ បានរត់គេចខ្លួនមកស្រុកវាលវែង។

ជនសង្ស័យ ឈ្មោះ ឡុង​ ឈាវ​ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ​ ជាងដែក​ ។​

បច្ចុប្បន្នសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង​ ដើម្បីសួរនាំចាត់ការបន្តតាមនិតិវិធី៕