សមត្ថកិច្ច ឃាត់រថយន្តមួយគ្រឿង ដកហូតបានអាវុធមួយចំនួន គ្រឿងញៀន ៥៨គីឡូ និងឃាត់ខ្លួនជនជាតិចិន

សមត្ថកិច្ចឆែកឆេរថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន និង ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ព្រមទាំងដកហូតសារធាតុញៀនទម្ងន់សរុប​ ៥៨គីឡូ។

ហេតុការណ៍នេះកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង០០នាទី ចំណុច សណ្ឋាគារ ជូហេតាង ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេតព្រះសីហនុ។