ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់បញ្ចប់គោរមងារ «អ្នកឧកញ៉ា» ហ៊ី គឹមហុង ដោយតុលាការចោទប្រកាន់ពីបទ «ឆបោក» មានស្ថានទម្ងន់ទោស

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់បញ្ចប់គោរមងារ «អ្នកឧកញ៉ា» ពី អ្នកឧកញ៉ា ហ៊ី គឹមហុង តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២៤/៣៤១ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
  លោក ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពិភពដីមាស អ៊ិមវេសម៉ិន ឯ.ក (Piphup Deimeas Investment Co.,Ltd.) បានជាប់ឈ្មោះជាជនត្រូវចោទនៅស្ថាប័នតុលាការសាលាដំបូងក្រោមការចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស។