ទឹកជំនន់ដ៏កាចសាហាវ នៅក្នុងប្រទេសប្រេស៊ីល បានសម្លាប់មនុស្សជាច្រើននាក់ និងមនុស្សរាប់រយនាក់បាត់ខ្លួន និងរងរបួសរាប់រយនាក់ ទឹកជំនន់បានបង្ខំអោយមនុស្សជាង ៨ម៉ឺននាក់ជាងចាកចេញពីផ្ទះសម្បែង

ទឹកជំនន់ដ៏កាចសាហាវ នៅក្នុងប្រទេសប្រេស៊ីល បានសម្លាប់មនុស្ស ៧៥នាក់ ត្រឹមមួយសប្តាហ៍ និងមនុស្ស ១០៣នាក់ផ្សេងទៀតបាត់ខ្លួន និងមនុស្ស ១៥៥នាក់ទៀតរងរបួស ទឹកជំនន់បានបង្ខំអោយមនុស្សជាង ៨៨០០០នាក់ ត្រូវចាកចេញពីផ្ទះសម្បែងមករសនៅក្នុងសាលារៀន កន្លែងហាត់ប្រាណ និងកន្លែងស្នាក់នៅបណ្តោះអាសន្នផ្សេងទៀត។

ទឹកជំនន់ដ៏កាចសាហាវបានកាត់ផ្តាច់ហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងនៅក្នុងរដ្ឋ Rio Grande do Sul។