អនុប្រធានមន្ទីអប់រំខេត្តកែបម្នាក់បានបើករថយន្តចេញពីមន្ទីត្រឡប់មកផ្ទះ ដល់ចំណុចកើតហេតុស្រាប់តែផ្ទុះកង់ខាងឆ្វេងក៏រេចង្គូតទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយគ្រួសារ បណ្តាលឲ្យស្រ្តីវ័យចំណាសម្នាក់ដែលជាម្ចាស់ផ្ទះរងរបួសបាក់ដៃស្តាំម្ខាង

អនុប្រធានមន្ទីអប់រំខេត្តកែប លោក គីវ សាឌុំ បានបើករថយន្តម៉ាក រ៉ែងរ៉ូវ៉ែ មួយគ្រឿង ចេញពីមន្ទីរធ្វើដំណើរត្រឡប់ទៅផ្ទះ នៅសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត តាមបណ្ដោយផ្លូវជាតិលេខ៣៣ កំពត-កែប ក្នុងទិសដៅពីកើតទៅលិច លុះ បើកមកដល់ចំណុចបង្គោលលេខ ១៤និង១៥ ស្រាប់តែរថយន្តនោះបានផ្ទុះកង់ខាងឆ្វេង ហើយរេចង្គូតទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយគ្រួសារ បណ្តាលឲ្យឈ្មោះ ឯម ផាន អាយុ ៧៨ឆ្នាំ ដែលជាម្ចាស់ផ្ទះរងរបួសបាក់ដៃស្តាំម្ខាង នៅចំណុចភូមិអូក្រសារសង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប កាលពីវេលាម៉ោង៣ និង៣០នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។