រាជធានីភ្នំពេញ ចំនួន ១០ខណ្ឌ និងក្រុងតាខ្មៅ ខេត្តកណ្តាល ផ្នែកខ្លះ ទៅតាមពេលវេលា មានការដាច់ភ្លើង រយៈពេល៣ថ្ងៃ

រាជធានីភ្នំពេញ ចំនួន ១០ខណ្ឌ និងក្រុងតាខ្មៅ ខេត្តកណ្តាល ផ្នែកខ្លះ ទៅតាមពេលវេលាមានការដាច់ភ្លើង ដោយមូលហេតុ ជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។