ថ្មីៗនេះ សមត្ថកិច្ចជំនាញកម្ពុជា បណ្តេញជនជាតិវៀតណាមចំនួន ២៣១នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

នៅថ្ងៃទី ២១ មេសា ២០២៤ នាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ (scammed online) នៅចំណុចអតីតកាសីណូ ភែរីដល អាយលែន និងត្រូវបានបណ្តេញជនជាតិវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សរុបចំនួន ១០៨នាក់ ស្រី១៦នាក់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីដូចគ្នានេះដែរ សមត្ថកិច្ចជំនាញបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (scammed online) នៅចំណុចសណ្ឋាគារធាន អី ហ៊ូ អ៊ីនធើណេមិន ឯ.ក នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងត្រូវបានបណ្តេញជនជាតិវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សរុបចំនួន ៨៨នាក់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។
កាលពីនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤សមត្ថកិច្ចជំនាញក៏បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ (scammed online) នៅចំណុចថ្មយក្ស ស្ថិតនៅក្រុម១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងត្រូវបានបណ្តេញជនជាតិវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សរុបចំនួន ៣៥នាក់ ៕