ដឹងការពិតហើយ! បុរសម្នាក់បានចាក់សម្លាប់នារីម្នាក់ ហើយបុរសនោះបានធ្វើអត្តឃាតអារករចាក់សម្លាញ់ខ្លួនឯងតាមក្រោយ

ឃាតករ ឈ្មោះ លឹម គីណែត អាយុ ២៥ ឆ្នាំ នៅវេលាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៤ បានរៀបរាប់សារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាពលករនៅប្រទេសថៃហើយមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះរយៈពេល ជាង២ឆ្នាំមកហើយប៉ុន្តែមិនដែលបានជួបគ្នាផ្ទាល់ទេគឺទំនាក់ទំនងតាមរយៈឆាត(FB)។

ខ្លួនមិនបានដឹងថាខាងនារីរងគ្រោះមានប្តីនិងកូន នោះទេហើយចំណែកខាងនាងក៏មិនបានប្រាប់ឲ្យ ខ្លួនដឹងថានាងមានប្ដីមានកូននោះដែរមិនតែប៉ុណ្ណោះខ្លួនក៏បានផ្ញើជាលុយកាក់ឲ្យនាងជា ហូរហែថែមទៀតផង ។

ជនដៃដល់បាននិយាយទៀតថាពេលថ្មីៗនេះទើប ខ្លួនបានដឹងថានាងមានប្ដីនិងមានកូន២នាក់រួចទៅហើយជាហេតុធ្វើឲ្យខ្លួនមានកំហឹង និង គំនុំ ព្រោះតែនារីរងគ្រោះបោកប្រាស់ទំនុកចិត្តខ្លួន ។ ពេលនោះខ្លួនបានស៊ើបអំពីផ្ទះកន្លែងរស់នៅរបស់នារីរងគ្រោះដឹងច្បាស់អស់ហើយខ្លួនក៏បានរៀបចំ ផែនការសម្លាប់នាងចោលនិងសម្លាប់ខ្លួនឯងតាម ក្រោយ។