បុកស្លាប់ បុករបួស! ករណី គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសេរីទំនើបបើកបុកម៉ូតូម៉ាក់ឌ្រីមសង់មួយគ្រឿងបណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ម្នាក់ នៅចំណុចកែងស្តុបនរ័ប្រ៊ីដ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសេរីទំនើប ម៉ាកNISSAN បំពាក់ស្លាកលេខ ភ្នំពេញ2BV -4371 បើកបរក្នុងល្បឿនយ៉ាងលឿនគោលដៅពីបន្ទាយ99 មកស្តុប Nokia ក៏បានជ្រុលទៅបុកនិងម៉ូតូម៉ាក Dream បំពាក់ស្លាកលេខ ភ្នំពេញ1AV-3394 ដែរបើកបរឆ្លងកាត់ទទឹងផ្លូវ ត្រង់ចំនុចកែងស្តុបនរ័ប្រ៊ីដ បណ្ដាលអោយភាគីខាងម៉ូតូស្លាប់ បាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុតែម្ដង ។

ហេតុការខាងលើនេះស្ថិតនៅត្រង់ ចំនុចស្តុបនរ័ប្រ៊ីដ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង ៣និង ១០នាទីយប់រំលងអធ្រាតថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។P27