សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោកជំទាវ ប៉ូលីន ថាំមីស៊ីស ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជាជួបពិភាក្សាការងារ ក្រោយចប់អាណត្តិ

 

ភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ៦ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារ និងជម្រាបលា ក្រោយលោកជំទាវបានចប់បេសកកម្មការងារនៅកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ។