ជាងម្នាក់ស្លាប់ និងជាងពីរនាក់ទៀតរបួស ធ្ងន់ ស្រាល ករណី ជញ្ជាំងបន្ទប់ក្រោមដីដែលទើបតែ សាងសង់នៅក្នុងការដ្ឋានសាងសង់វីឡាមួយកន្លែងបានបាក់

(ភ្នំពេញ)៖ ជញ្ជាំងបន្ទប់ក្រោមដីដែលទើបតែ សាងសង់នៅក្នុងការដ្ឋានសាងសង់វីឡាមួយ កន្លែងបានបាក់រលំសង្កត់ក្រុមជាងបិទកៅស៊ូ ការពារជម្រាបទឹកបណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់ ស្រាល ចំនួន២នាក់ ខណៈ ពេល គ្រឿងចក្របានរុញខ្សាច់ចូលកាលពីវេលាម៉ោង ប្រមាណ ៣ និង២០នាទីរសៀលនាថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៤ នៅក្នុងការដ្ឋានសាងសង់ផ្ទះ វីឡាមួយកន្លែងស្ថិតនៅភូមិធ្លក់ សង្កាត់ គោករការ ខណ្ឌ ព្រែកព្នៅ ដែលមានម្ចាស់ឈ្មោះ អ៊ិន វិជ្ជា ភេទ ប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅផ្ទះ១៩២ ផ្លូវ លេខ ៦៣ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ ចឹក ចន្ថា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន V.R មាន ទីលំនៅ ក្នុងភូមិ សំបូរ ឃុំ តាំងយ៉ាប ស្រុក ព្រៃកប្បាស ខេត្ត តាកែវ ។

ចំណែកឯ អ្នករងរបួសទី១. ឈ្មោះ ខន ខឿន ភេទ ប្រុស អាយុ ៤៣ ឆ្នាំ និង ទី២. ឈ្មោះ ខ្លី ចាន់ ភេទ ប្រុស ។

តាម ព័ត៌មាន បានអោយ ដឹង ជាបឋម ថា ជញ្ជាំង ដែល បាក់ រលំ សង្កត់ បណ្តាល អោយ ស្លា . ប់ ជាង គឺ ១ផ្ទាំងទំហំប្រមាណ ៨ម៉ែត្រ គុណ នឹង ៣ ម៉ែត្រ នៃ បន្ទប់ក្រោមដីទំហំ៥ម៉ែត្រ គុណ ៨ម៉ែត្រ និង ជម្រៅ ៣ម៉ែត្រ ។

តាមច្បាប់អនុញ្ញាតដែលចេញដោយមន្ត្រីខណ្ឌ ព្រែកព្នៅ បានបង្ហាញថា ការដ្ឋាននោះបានសាងសង់វីឡាទំហំ១៨ ម៉ែត្រ គុណ ១៣ម៉ែត្រ ដោយចាក់ប្លង់សេ២សន្លឹកហើយបានដំណើរការ សាងសង់ទើបតែបានគ្រឹះនិងបន្ទប់ក្រោមដីមិនទាន់រួចរាល់ផង។

តាមព័ត៌មានបានអោយដឹងបន្តថានៅមុនពេល កើតហេតុជាងចំនួន ៤នាក់ បាននាំគ្នាទៅបិទ កៅស៊ូការពារជម្រាបទឹកនៃបន្ទប់ក្រោមដីដោយ ជនរងគ្រោះទាំង ៣នាក់ ស្ថិតនៅក្នុងបន្ទប់ម្នាក់ នៅផ្នែកខាងលើខណៈនោះគ្រឿងចក្របានឈូស ខ្សាច់រុញចូលប្រឡោះជញ្ជាំងដែលគេអះអាងថា សងគ្មានលក្ខណៈបច្ចេកទេសដោយពុំបានចាក់ ជើងសរសរនិងក្រវ៉ាត់ជុំវិញ ស្រាប់តែជញ្ជាំងបាន បាក់រលំ១ផ្ទាំងផ្នែកខាងលិចសង្កត់លើក្រុមជាង បិទកៅស៊ូជម្រាបទឹកចំនួន៣នាក់ ស្រាប់តែភ្លាមៗ ត្រូវបានក្រុមជាងដូចគ្នានាំគ្នាជួយគាស់កកាយ ដីខ្សាច់យកជនរងគ្រោះតែជាអកុសលជាងម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀត បានរងរបួសរួចហើយក៏បញ្ជូនទៅមន្ទីរពេទ្យ តេ ជោហ៊ុនសែន ។

នៅរសៀលនោះកម្លាំងនគរបាលការិយាល័យ បច្ចេកទេស និង វិទ្យាសាស្ត្រ ក៍បានចុះដល់ទីតាំងកើតហេតុខាងលើធ្វើការត្រួតពិនិត្យ រួចក៍បាន ប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕