រថយន្តកូរ៉េមួយគ្រឿង សង្ស័យគេយកមកប្លុងចោល នៅមុខ ក្រុមហ៊ុន ដឹកជញ្ជូន ឈុនហុង ស្ថិតនៅចំណុចភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣

ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ(2BC-5710)ត្រូវបានគេយកមកចតចោលជាច្រើនថ្ងៃ នៅមុខ ក្រុមហ៊ុន ដឹកជញ្ជូន ឈុនហុង ស្ថិតនៅចំណុចភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

តាមប្រភពដែលទទួលបានរថយន្តកូរ៉េមួយគ្រឿងដែលត្រូវបានគេយកមកចតចោលនៅចំណុចទីតាំងខាងលើ ចាប់តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក៏មិនទាន់ឃើញមានម្ចាស់មកយកដែរ។

សូមបញ្ជាក់ថា រថយន្តកូរ៉េមួយគ្រឿងដែលត្រូវបានគេយកមកចតចោលនៅចំណុចទីតាំងខាងលើគេមិនបានដកសោចេញពីរថយន្តទេ។នេះជាចំណុចដែលគួរឲ្យសង្ស័យថារថយន្តកូរ៉េមួយគ្រឿង ប្រហែលជាគេយកមកប្លុងចោល។