កម្មកររោងចក្រ Y & Wសប្បាយចិត្ត និងថ្លែងអំណរគុណរដ្ឋាភិបាលដែលបាននាំឱកាសការងារដល់បន្ទប់ស្នាក់នៅ

តាមរយះប្រព័ន្ធសង្គមតេលេក្រាមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារដោយមានខ្លឹមសារដូច្នោះថា៖
កម្មករកម្មការិនីនៃរោងចក្រ Y & W បានថ្លែងអំណរគុណ និងសប្បាយចិត្តរីករាយចំពោះរាជរដ្ឋាភិបាលដែលបានបញ្ជូនក្រុមការងារបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យផ្សព្វផ្សាយ និងពន្យល់ពីពីឱកាសការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម រួមទាំងដំណោះស្រាយរបស់ក្រសួងការងារដែលបានដាក់ចេញដើម្បីប្រយោជន៍ជូនកម្មករនិយោជិត។