ខេត្តបបាត់ដំបង៖ ថ្ងៃ ពុធ ៤កើត ខែ ផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ នៅត្រង់ចំណុចផ្លូវវាងក្រុងជិតទីតាំងផ្សារគ្លូប៊ល ហៅស៍ ភូមិ អង់ សង្កាត់ អូរចារ ក្រុង បាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយបានកើតឡើងបណ្តាលឲ្យឆេះរថយន្តធុនតូចចំនួនមួយគ្រឿងកំពុងបើកបរលើផ្លូវ ម៉ាក ស្តារិច ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ.6970 ដែលជាអ្នកបើកបរ បានរត់ចោលរថយន្ត។
+ មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនីប្រព័ន្ធភ្លើងក្នុងរថយន្តបណ្តាលឲ្យឆាបឆេះតែម្តង។
+ កងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ពុំបានចេញរថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះទេ ដោយមានរថយន្តរបស់ស្ថានីយប្រេងឥន្ធនៈតេលាចេញជួយអន្តរាគមន៍ពន្លត់។ប្រភព៖ នាយកដ្ឋាននគរបាលបង្កាពន្លត់អគ្គិភ័យនិងសង្រ្គោះ