សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានអញ្ជេីញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ការបោះឆ្នោតជ្រើសតាំ​ង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប

សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដេីម្បីចូលរួមការបោះឆ្នោតជ្រើសតាំ​ សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយលទ្ធផល អង្គរដ្ឋសភាបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម សុខ ឥសាន និង ឯកឧត្តម ហេង ហាលីម ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១ មីនា ឆ្នាំ២០២៤។