ព្រឹកនេៈ ប្រធាន(គ.ជ.ប)បានអញ្ជើញចុះពិនិត្យមើលដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅការិយាល័យបោះឆ្នោត វិទ្យាល័យព្រះស៊ីសុវត្ថិ នៃមណ្ឌលបោះឆ្នោតភូមិភាគទី១ រាជធានីភ្នំពេញ

ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញចុះពិនិត្យមើលដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅការិយាល័យបោះឆ្នោត ស្ថិតនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៃមណ្ឌលបោះឆ្នោតភូមិភាគទី១ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។