អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)ចាប់ខ្លួន​អភិបាល​ក្រុង​កែប​ និង​នាយក​រដ្ឋបាល​ក្រុង គ្រាន់​តែជាការ​ភាន់ច្រឡំ​ តែពេលនេះមន្រ្ដី​ទាំង​២រូបបានត្រឡប់​មកវិញហេីយ​

ខេត្តកែប៖ លោក ប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែប បាន​ឲ្យដឹងថា​ពិត​ជាមានករណីអង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)ចាប់ខ្លួន​អភិបាល​ក្រុង​កែប​ និង​នាយក​រដ្ឋបាល​ក្រុងពិតមែន​ ប៉ុន្តែ​ករណី​នេះ​គ្រាន់​តែជាការ​ភាន់ច្រឡំ​តែ​ប៉ុណ្ណោះ​ ខណៈ​មន្រ្ដី​ទាំង​២រូបបានត្រឡប់​មកវិញហេីយ​។

យោងតាម អ្នកនាំពាក្យរដ្ឋបាលខេត្តកែប លោក ប៊ុន យោង នៅល្ងាចថ្ងៃទី២ ខែមករានេះ បានប្រាប់សារព័ត៌មានថា សមត្ថកិច្ចពិតជាឃាត់ លោក ខេង យ័ន អភិបាលក្រុងកែប និង នាយករដ្ឋបាលក្រុង ពិតប្រាកដមែន កាលពីម៉ោងជាង ១១ព្រឹក ប៉ុន្តែមិនទាន់ដឹងថា សមត្ថកិច្ចខាងណាឃាត់ឱ្យពិតប្រាកដនោះទេ។
លោក ប៊ុន យោង បន្តថា ៖«កុំថាឡើយខេត្ត មិនទាន់ទទួលព័ត៌មានច្បាស់លាស់ សូម្បីប្រពន្ធ លោក ខេង យ័ន ក៍មិនទាន់ដឹងដែរ»។
ប្រភពបង្ហើបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលទៅចាប់ខ្លួនមន្ត្រីទាំងពីរនាក់ នៅសាលាក្រុងកែបភ្លាមៗ បន្ទាប់ពីលោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ចប់កិច្ចប្រជុំមួយនាព្រឹកមិញនេះ៕

CATEGORIES
Share This