(ភាគទី២) លោក ហួន នុន អតីតអធិការស្រុកស្រែអំបិល បច្ចុប្បន្ន ស្នងការរងខេត្តកោះកុង បានបំភ្លឺមកកាន់ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី(HRNEWSTV)ដែលបានធ្វើការចេញផ្សាយ ដែលមានចំណងជើងថា (ភាគ១)ឆាកល្ខោនមានតួសម្តែង តែសាច់រឿង អត់មានស្តេច ដែលលោកមេឃុំ នឹងអតីតលោកអធិការស្រុកស្រែអំបិល រួមគ្នានិពន្ធ ត្រូវបានគេទម្លាយ ប៉ារ៉ូលអស់

កាលពីព្រឹកមិញថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី(HRNEWSTV)បានធ្វើការចេញផ្សាយ ដែលមានចំណងជើងថា (ភាគ១)ឆាកល្ខោនមានតួសម្តែង តែសាច់រឿង អត់មានស្តេច ដែលលោកមេឃុំ នឹងអតីតលោកអធិការស្រុកស្រែអំបិល រួមគ្នានិពន្ធ ត្រូវបានគេទម្លាយ ប៉ារ៉ូលអស់ ស្រាប់តែនៅថ្ងៃខែឆ្នាំខាងលើដដែលម៉ោង១០ៈ៤០នាទីថ្ងៃ លោក ហួន នុន អតីតអធិការស្រុកស្រែអំបិល បច្ចុប្បន្ន ស្នងការរងខេត្តកោះកុង បានបំភ្លឺមកកាន់ ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី(HRNEWSTV)តាមរយៈប្រព័ន្ធសង្គមតេលេក្រាម ដែលមានខ្លឹមសារថា៖ សូមជម្រាបជូន  
លោកប្រធាននាយកសាពត៍មាន HR News TV
កម្មវត្ថុ៖ សូមបកស្រាយបំភ្លឺសង្ខេប ជូនសាពត៍មាន HR News TV បានផ្សាយថា (ភាគ១)ឆាកល្ខោនមានតួសម្តែង តែសាច់រឿង អត់មានស្តេច ដែលលោកមេឃុំ នឹងអតីតលោកអធិការស្រុកស្រែអំបិល រួមគ្នានិពន្ធ ត្រូវបានគេទម្លាយ ប៉ារ៉ូលអស់។

ខ្ញុំសូមបកស្រាយនឹងជម្រាបជូនលោកនាយកអោយបានជ្រាបថា នូវក្នុងអំលុងឆ្នាំ2021 ខ្ញុំបាទបានសុំលោកមេឃុំស្រែអំបិលរកទីតាំងដីតូចមួយដើម្បីសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលបណ្តោះអាសន្នដើម្បីអោយមន្ត្រីនគរបាលយើងខ្ញុំមានកន្លែងធ្វើការអោយបានសមរម្យ ព្រោះខ្ញុំយល់ឃើញថាកន្លងមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិលមិនទាន់មានកន្លែងបំពេញការងារល្អសម្រាប់ទទួលសេវ៉ាសាធារណះជូនប្រជានបានល្អនូវឡើយទេ ។
កន្លងមកប៉ុស្តិ៍ដែលឈរជើងគឹជ្រកក្រោមដំបូលសំយ៉ាបសាលាឃុំស្រែអំបិលអស់រយះពេលរាប់សិបឆ្នាំមកហើយ ដោយលោកអធិការមុនៗ មិនបានកែលំអរក៏ដូចជាក៏សាងថ្មីឡើងវិញនោះដែរ។
ក្រោយមកខាងសាលាឃុំស្រែអំបិល គាត់បានស្នើរអោយយើងផ្លាស់ប្តូទីតាំងប៉ុស្តិ៍ដើម្បីសាលាឃុំគាត់ធ្វើអាគារធនធានរបស់ឃុំឡើងវិញ ហើយពេលនោះខ្ញុំបាទជាអធិការស្រុកបានពិភាក្សាជាមួយលោកមេឃុំ នឹងបានជម្រាបជូនលោកអភិបាលស្រុកផងដែរ ពីការផ្លាស់ប្តូរនឹងការក៏សាងប៉ុស្តិ៍នគរបាលរដ្ឋបាលបណ្តោះអាសន្ន គឺប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល។
ពេលនោះក៏មានការអនុញាត្តិ នឹងមានការឯកភាព ពីលោកអភិបាលស្រុកស្រែអំបិលផងដែរ ក្រោយមកទៀតលោកមេឃុំ មេភូមិ អនុភូម មេក្រុម បានចុះពិនិត្យរកទីតាំងដីរដ្ឋដែលនៅសេសសល់ដីកាលុកទឹកជ្រៅមួយកន្លែង (នៅទំនេរ ) ហើយក៏ជាដីរបស់រដ្ឋ អាជ្ញាធរឃុំជាអ្នកកាន់កាប់ដែរ ក្រោយមក ក៏ពិនិត្យឃើញមានប្រជាពលរដ្ឋម្នាក់ទៅបោះបង្គោលរំលោភយកជាកម្មសិទ្ធិឯកជន  តែមិនបានបោះយកអស់នោះទេគឹនៅសល់ក្នុងកាលុកមួយដូចខ្ញុំបានរាយការណ៍ជូនលោកប្រធានខាងលើ នៅសល់ក្បាលដីប្រហែលជាងដប់ម៉ែត្រប៉ុន្នោះទេ ហើយខាងក្រោយរាងតូចរួមបន្តិច ប៉ុន្តែអាចនឹងធ្វើការសាងសង់ប៉ុស្តិ៍នគរបាលបណ្តោះអាសន្នបាន ក្រោយមកខ្ញុំបានជួលឡានចាក់អាចម៍ដីបំពេញ ហើយក៏បានសាងសង់ស្នាក់ការប៉ុស្តិ៍បណ្តោះអាសន្ននោះឡើង ដោយចំណាយថវិការរបស់ក្រុមគ្រួសាខ្ញុំផ្ទាល់ ។   អាគារមានទំហំ ៦,២០ម៉ែត្រ ×១៥ម៉ែត្រ នឹងមានផ្ទៃដីសរុប១៩០ម៉ែត្រការ៉េ។
ក្រោយពីបានសាងសង់រួចខ្ញុំបាទបានធ្វើលិខិតគោរពជូនលោកឩត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកោះកុង ដើម្បីសុំគោលការលោកផ្លាសប្តូរទីតាំងប៉ស្តិ៍រដ្ឋបាលចាស់ អោយមកបំរើការងារនូវប៉ុស្តិ៍ថ្មីវិញ ដោយខ្ញុំនឹងក្រុមគ្រួសាជាអ្នកក៏សាងទាំងស្រុង ហើយក៏មានការឯកភាពពីលោកស្នងការ នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២២ ។
មួយទៀតពាក់ពន្ធ័ នឹងដីធ្វើផ្ទះរបស់ខ្ញុំបាទកន្លងមកផ្ទះរបស់ខ្ញុំបាទនៅឆ្ងាយពីកន្លែងធ្វើការប្រហែល៥០គីឡូម៉ែត្រ ពីអធិការដ្ឋាន ក្រោយមកទៀតខ្ញុំបាទទៅជួបលោកមេឃុំស្រែអំបិលថាមានដីនៅសល់ក្បែនោះប្រហែ៦,៧ម៉ែត្រ ហើយមានប្រជាជនលួចបោះបង្គោលរំលោភយកអស់ខ្លះដែហើយ  ក្រោយមកខ្ញុំក៏បានសុំលោកមេឃុំខ្លះដើម្បីសាងសង់ផ្ទះនៅ ហើយខ្ញុំក៏បានសុំអ្នកដែលបានបោះបង្គោលយកដីនោះខ្លះដែរដើម្បីបានក្បាលដីរាងសមរម្យ ក្រោយកមកក៏មានការឯកភាពពីប្រជាជន នឹងលោកមេឃុំផងដែ ទើបសម្រេចអោយភូមិនឹងអនុភូម ប្រធានក្រុម ចុះធ្វើលិខិតបញ្ជាក់ដីលំនៅដ្ឋានជូនគ្រួសាខ្ញុំបាទ  ។ ដោយលោកយល់ឃើញថាខ្ញុំឡើងចុះធ្វើការមានការលំបាកត្រូវជិះឡានមកធ្វើការដីប្រហែល៥០គីឡូម៉ែត្រ បើជិះមួយថ្ងៃបីទៅបួនជើងឡើងដល់២០០គីឡូម៉ែត្រហើយ ការសុំសម្បទានដីពីអ្នកជិតខាងនោះគឺគាត់អោយបានប្រហែល៤ទៅ៥ម៉ែត្រទេ នឹងបានផ្តិតមេដៃជាប់ព្រំផ្ទះជូនទៀតផង ក្រោយមកលោកមេឃុំ មេភូមិនឹងក្រុមការងារសូរិយោដី ស្រុក ច្រកចេញចូលបានចុះវាស់វែងដីនោះដើម្បីអោយខ្ញុំសាងសង់ផ្ទះដោយពួកគាត់យល់ឃើញថាការលំបាកធ្វើដំណើររបស់ខ្ញុំ នឹងយល់ឃើញថាក្រុមគ្រួសាខ្ញុំជាអ្នកក៏សាងប៉ុស្តិ៍ហើយចំណាយថវិការផ្ទល់ខ្លួនផងដែ។ ក្រោយមកប៉ុស្តិ៍បានធ្វើហើយរយះពេលជិតពីឆ្នាំ ខ្ញុំបាទនឹងក្រុមគ្រួសាបានដាក់ពាក្យស្នើរសុំភូមិឃុំស្រុក ដើម្បីសុំច្បាប់សាងសង់ផ្ទះ ក្រោយមានច្បាប់សាងសង់រួចខ្ញុំបានចាប់ផ្តើមសាងសង់ផ្ទះតែម្តងទៅ ។ការសាសងផ្ទះនោះដែគឺលោកឆោមសុភាបានផ្តិតមេដៃអោយខ្ញុំសាងសង់ដោយជាប់ព្រំជាមួយគាត់។

ហើយខ្ញុំសូមបញ្ជាក់ថាដីប៉ុស្តិ៍រដ្ឋបាលស្រែអំបិលគឺនៅក្រោយផ្សាស្រែអំបិលឯណោះទេ មានទំហំធំល្មមហើយមានប្លង់ទុកនៅអង្គភាពរួចមកហើយ ចំណែកដីប៉ុស្តិ៍រដ្ឋបាលដែលសាងសង់ដោយក្រុមគ្រួសារខ្ញុំ ហើយនៅជិតផ្ទះខ្ញុំនេះគឺជាដីរបស់ឃុំស្រែអំបិលទេ ហើយក៏មិនមានឯកសាបញ្ជាក់ថាទំហំប៉ុណ្ណាដែរ គឺឃុំអោយសាងសង់បណ្តោះអាសន្នតែប៉ុណ្ណោះ ។ដីប៉ុស្តិ៍ដែលបានមកនេះ គឺជាការខិតខំប្រឹងប្រែងរបស់ខ្ញុំបាទកាលខ្ញុំនៅជាអធិការស្រុកស្រែអំបិលផងដែរ។
សូមបញ្ជាក់នឹងអះអាងថាការសាងសង៎ផ្ទះរបស់ខ្ញុំនេះ មិនពាក់ពន្ធ័ជាមួយដីអង្គភាពឬបុគ្គលណាម្នាក់ឡើយ ។ អាស្រយ័ដូចបានជំម្រាបជូនខាងលើ សូមលោកប្រធានសាពត៍មានHR News TVនឹងសាធារណះជន ពុកម៉ែបងប្អូនកុំយល់ច្រឡំ នឹងសូមគោរពជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបដោយក្តីគោរពដ៏ខ្ពស់ខ្ពស់  សូមលោកប្រធានទទួលនូវការគោរពរាប់អានអំពីខ្ញុំ ។ ថ្ងៃស្រុក១០កើតខែមិគសិរឆ្នាំថោះ បញ្ចាសក័ ព,ស ២៥៦៧. ត្រូវនឹងថ្ងៃទី២២ខែធ្នូរឆ្នាំ២០២៣

តែបើយោងតាមការបំភ្លឺរបស់លោក ឆោម សុភា អាយុ ៤៤ ឆ្នាំ បានបំភ្លឺថា ខ្ញុំបាទមានដីមួយកន្លែងនៅចំណុចរណ្ដៅជ័រ ក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មានព្រំប្រទល់ជាប់ ខាងជើងជាប់ដីដៃព្រែករណ្តៅជ័រ ខាងត្បូងជាប់ផ្លូវបេតុង ខាងលិចជាប់ដីលោក គង់ សារ៉ាវុឌ្ឍ ខាងកើតជាប់ដីបំរុងរបស់រដ្ឋបាលឃុំស្រែអំបិល ប្រហែលនៅឆ្នាំ 2020 ឬ 2021លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុកស្រែអំបិល លោកវរសេនីយ៍ត្រី ព្រំ ឆើយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល លោក កែវ សុខ មេឃុំស្រែអំបិល លោកស្រី កឹម ផល្លា ក្រុមប្រឹក្សាឃុំស្រែអំបិល លោកស្រី តឿង សួរ មេភូមិត្រពាំង លោក រ័ត្ន តាក់ មេក្រុម អ្នកសារព័ត៌មានពីនាក់ និងមន្ត្រីប៉ុស្តិ៍មួយចំនួនបានមកសុំសម្របសម្រួលជាមួយខ្ញុំបាទ ដើម្បីសម្បទានដីមួយចំណែក ទុក្ខសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល ពីព្រោះអាជ្ញាធរភូមិឃុំបានបរិច្ចាគដីបំរុងរបស់ឃុំរួចហើយ ប៉ុន្តែទំហំដីបម្រុងនេះមានទំហំតូច មិនគ្រប់តាមស្តង់ដាររបស់ក្រសួងមហាផ្ទៃក្នុងការសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាល ហេតុដូច្នេះអាជ្ញាធរភូមិឃុំ និងសមត្ថកិច្ចពាក់ព័ន្ធបានមកស្នើសុំដីរបស់ខ្ញុំទំហំ ទទឹង07ម៉ែត្រ, ណ្តោយ17ម៉ែត្រដើម្បីបង្គ្រប់ទំហំនិងខ្នាត ទៅតាមស្តង់ដារបស់ក្រសួងមហាផ្ទៃ បានកំណត់ ក្រោយពីខ្ញុំបាទបានឯកភាពប្រគល់ដីជូនក្រុមការងារតាមសំណើរួចរាល់លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុកក៏បានគៀងគររកសប្បុរសជន ក្នុងការចាក់បំពេញអាចម៍ដី ដើម្បីសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល លុះពេលចាក់បំពេញអាចម៍ដីរួចរាល់ លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុកក៏បានចុះមកធ្វើការវាស់វែងដី ទុកសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល នោះជាពីចំណែកដោយខ្លួនឯង ដោយមួយចំណែកធំយកទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន (បច្ចុប្បន្នកំពុងសាងសង់លំនៅឋាន)
និងបានធ្វើរបងថ្មរួចជាស្រេច រីឯមួយចំណែកតូច ទុកធ្វើជាប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិលបច្ចុប្បន្នបានសង់ស្នាក់ការបណ្ដោះអាសន្នរួច ក្នុងនាមខ្ញុំបាទជាម្ចាស់ដី ដែលបានចូលរួមបរិច្ចាគដីសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិលគឺមិនពេញចិត្តនិងមិនឯកភាពនៅទង្វើរបស់លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុកឡើយ។ព្រោះគាត់បែរជាយកដីនេះមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ
ក្នុងនាមខ្ញុំបាទជាម្ចាស់ដី ដែលបានចូលរួមបរិច្ចាគដីសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិលគឺរូបខ្ញុំសូមឯកភាពទុកជាសម្បត្តិរដ្ឋតែប៉ុណ្ណោះ មិនប្រគល់ជូនបុគ្គលឡើយ។

រីឯលោកវរសេនីយ៍ត្រី ព្រំ ឆើយ នាយប៉ុស្តិ៍រដ្ឋបាលបានបំភ្លឺថា ក្នុងកំឡុងឆ្នាំ 2020 ខ្ញុំបានចូលរួមជាមួយក្រុមការងារចុះត្រួតពិនិត្យ និងសម្របសម្រួលដីមួយកន្លែងនៅចំណុចរណ្តៅជ័រ ក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិលខេត្តកោះកុង មានព្រំប្រទល់ជាប់ ខាងជើងជាប់ដីដៃព្រែករណ្ដៅជ័រ ខាងត្បូងជាប់ផ្លូវបេតុង ខាងលិចជាប់ដីលោក ឆោម សុភា ខាងកើតជាប់ដីលោក ម៉េង តិច សមាសភាពចូលរួមមាន លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុកស្រែអំបិល លោកមេឃុំស្រែអំបិល ក្រុមប្រឹក្សាឃុំស្រែអំបិល លោកស្រី តឿង សួរ មេភូមិត្រពាំង និងប្រជាពលរដ្ឋមួយចំនួន ដើម្បីធ្វើការវាស់វែងដីទុក្ខសម្រាប់សាងសង់ប៉ុស្តិ៍រដ្ឋបាលស្រែអំបិល ដែលមានទំហំទទឹងប្រហែលជាង 20 ម៉ែត្រ និងបណ្ដោយប្រហែល 30 ម៉ែត្រ ប៉ុន្តែទទឹងខាងក្រោយប្រហែល 15 ម៉ែត្រ ក្រោយមករូបខ្ញុំក៏បានទទួលបទបញ្ជាពីលោកអធិការ ដើម្បីរករថយន្តដឹកដីសម្រាប់ចាក់បំពេញ លើកទីមួយ បានចាក់ដីចំនួន 160 ឡាន គិតជាប្រាក់ចំនួន 8 លានរៀល ជាថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំ និងម្ចាស់ឡានជួយចំនួន 75 ឡាន លើកទី 2 លោកអធិការនិងរូបខ្ញុំបានគៀងគរសប្បុរសជន ដើម្បីចាក់ដីបំពេញជាបន្តទៀត ប៉ុន្តែពុំទាន់ពេញទេ ហេតុដូច្នេះលោកអធិការបានចេញថវិកាផ្ទាល់ខ្លួនបន្ថែម ចាក់ដីបន្តរហូតដល់ពេញលើដីនេះគឺសម្រាប់តែសាងសង់ប៉ុស្តិ៍រដ្ឋបាលតែប៉ុណ្ណោះ បន្ទាប់ពីចាក់ដីបំពេញរួចលោកអធិការក៏បានធ្វើការវាស់វែងដើម្បីសាងសង់អាគារស្នាក់ការប៉ុស្តិ៍រដ្ឋបាលស្រែអំបិល មានទំហំទទឹង 6 ម៉ែត្រ, បណ្ដោយ 9ម៉ែត្រនិងចង្ក្រានបាយ 06ម+1,2ម×បណ្តោយ07,70ម ខ្ញុំបាទបានចំណាយអស់ថវិកាផ្ទាល់ខ្លួនចំនួន 3 ពាន់ដុល្លារ និងសប្បុរសជនបានជួយជាសម្ភារៈមួយចំនួន ក្រៅពីនេះគឺជាការចំណាយរបស់លោកអធិការ។

ចំពោះដីមួយចំណែកធំត្រូវបានលោកអធិការធ្វើរបងព័ទ្ធជុំវិញ។ទុកជាកម្មសិទ្ធិផ្ទាល់ខ្លួន តាមប្រសាសន៍របស់លោកអធិការថា បានសុំពីអាជ្ញាធរភូមិឃុំដើម្បីសង់ផ្ទះស្នាក់នៅជិតកន្លែងធ្វើការ ចំណែករឿងពាក់ព័ន្ធទំហំដីឬការសម្របសម្រួលជាមួយអាជ្ញាធរភូមិឃុំ បែងចែកដីយ៉ាងណានោះរូបខ្ញុំពុំបានដឹងឡើយ។

ចំណែក លោក កែវ សុខ មេឃុំបានបំភ្លឺថា ក្នុងកំឡុងឆ្នាំ 2020 ខ្ញុំបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងសម្របសម្រួលដីមួយកន្លែងនៅចំណុចរណ្តៅជ័រ ក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មានព្រំប្រទល់ជាប់ ខាងជើងជាប់ដីព្រែករណ្ដៅជ័រ ខាងត្បូងជាប់ផ្លូវបេតុង ខាងលិចជាប់ដីលោក ឆោម សុភា ខាងកើតជាប់ដីលោក ម៉េង តិច សមាសភាពចូលរួមមាន លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុកស្រែអំបិល លោកវរសេនីយ៍ត្រី ព្រំឆើយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល ក្រុមប្រឹក្សាឃុំស្រែអំបិល លោកស្រី តឿង សួរ មេភូមិត្រពាំង និងប្រជាពលរដ្ឋមួយចំនួន ដើម្បីធ្វើការវាស់វែងទុកសម្រាប់សាងសង់ប៉ុស្តិ៍រដ្ឋបាលស្រែអំបិល ដែលមានទំហំទទឹងប្រហែលជាង 20 ម៉ែត្រ និងបណ្ដោយប្រហែល 30 ម៉ែត្រ ប៉ុន្តែទទឹងខាងក្រោយប្រហែល 15 ម៉ែត្រ ក្រោយពេលវាស់វែងហើយ លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុកបានស្នើសុំដីនេះចំនួន ទទឹង 7 ម៉ែត្រដើម្បីទុកសាងសង់ផ្ទះខ្លួនឯង( កម្មសិទ្ធិផ្ទាល់ខ្លួន )ជាថ្នូរនិងការសាងសង់អគារស្នាក់ការប៉ុស្តិ៍រដ្ឋបាលស្រែអំបិលជូនវិញទាំងស្រុង ហេតុដូច្នេះ ខ្ញុំក៏បានធ្វើឯកសារជូនតាមការស្នើសុំរបស់លោកវរសេនីយ៍ឯក ហួន នុន ដែលមានទំហំទទឹង 7 ម៉ែត្រ ប៉ុន្តែបើក្នុងករណីរកឃើញថាមានឯកសារបញ្ជាក់ដីធ្លី មានទំហំលើសពីចំនួនទទឹង 7 ម៉ែត្រ ខ្ញុំមិនទទួលខុសត្រូវទេ លុះពេលចាក់បំពេញអាចម៍ដីរួចរាល់ លោកវរសេនីយ៍ឯកហួន នុន អធិការស្រុកក៏បានសាងសង់អាគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល ប៉ុន្តែបែរជាមានទំហំដីសម្រាប់ប៉ុស្តិ៍រដ្ឋបាលខុសពីការប្រគល់ជូន។

CATEGORIES
Share This