រថយន្តម៉ាក ford មួយគ្រឿង បានបង្កគ្រោះថ្នាក់ចរាចរណ៍ ជាមួយម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ដែលជិះម៉ូតូស្លាប់ ពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកខេត្តតាកែវ

រថយន្តម៉ាក ford មួយគ្រឿង បានបង្កគ្រោះថ្នាក់ចរាចរណ៍ ជាមួយម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ដែលជិះម៉ូតូស្លាប់នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ខណៈវេលាម៉ោង០៧និង០៩នាទី នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រងចំណុចក្បាលថ្នល់វត្តតុំ ស្ថិតនៅភូមិត្រាំ សង្កាតរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

បើតាមប្រភពព័ត៌មាន មុនពេលកើតហេតុ រថយន្តម៉ាក់ ford មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B 7259 បើកបរពីទិសដៅខាងជើងឆ្ពោះមកទិសដៅខាងត្បូង ចំណែកម៉ូតូម៉ាក អុិចហ្សង់ទ័រ១គ្រឿងពណ៌ចំរុះ គ្មានស្លាកលេខ បើកបរពីទិសដៅខាងជើងឆ្ពោៈមកទិសដៅខាងត្បូង (មកពីដឹកប្រពន្ធទៅធ្វើការរោងចក្រ) មកដល់ចំណុចកើតហេតុខាងលើស្រាបតែរថយន្តម៉ាក់ ford មួយគ្រឿង ពណ៌ស បុកម៉ូតូមួយគ្រឿងចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។

បុរសម្នាក់ដែលជិៈម៉ូតូត្រូវបានរថយន្ត ម៉ាក់ ford មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B 7259 បុកឲ្យស្លាប់មានអាសយដ្ឋាននៅភូមិព្រៃមាន ឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវ។

CATEGORIES
Share This