ករណីឆ្លងថ្មី ៣០នាក់ ជាប្រភេទអូមីក្រុងទាំងអស់ និងករណីជាសៈស្បើយថ្មី ១៧នាក់ សម្រាប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៣០នាក់ ជាប្រភេទអូមីក្រុងទាំងអស់ និងអ្នកជាសះស្បើយថ្មីចំនួន ១៧នាក់ និងអ្នកស្លាប់ថ្មីចំនួន ០នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ១០៣នាក់ និងករណីឆ្លងថ្មីចំនួន ២៣នាក់ ជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) ទាំងអស់ សម្រាប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១២០,៨៧៧នាក់
អ្នកជាសះស្បើយសរុប= ១១៧,១៤៦នាក់
អ្នកស្លាប់= ៣,០១៥នាក់
អ្នកដំណើរពីបរទេសចំនួន ២០,១៩០នាក់៕

គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ០នាក់ ៕