បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣

ខេត្តកំពង់ស្ពឺ÷ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ។

កាលពីរសៀល​ថៃ្ងទី​២២​ កក្កដា​ ២០២៣​ ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ ក្រោមការចង្អុលណែ​នាំ​ដ៏ខ្ពង់ខ្ពស់​ពី​ លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​ និងបានការសម្របសម្រួលនីតិវិធីពីលោកជំទាវ​ ព្រះរាជអាជ្ញា​ អយ្យការ​អមសាលាដំបូងខេត្ដកំពង់ស្ពឺ​  កំលាំង​ជំនា​ញ​នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ ដឹកនាំ​ផ្ទា​ល់​ពី​ លោកឧត្ដមសេនីយ៍​ត្រី​ ញ៉ែម​ សៅ​ ស្នងការរង​ ទទួលផែន​ការងារ​សន្តិសុខ​ លោកឧត្ដមសេនីយ៍​ត្រី​ រស់​ រដ្ឋា​ ស្នងការរង​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានធ្វើ​ការ​សហ​ការ​ជាមួយ​កំលាំងអធិការ​ដ្ឋាន​នគរបាល​ស្រុក​ឱរ៉ាល់​ ឃាត់ខ្លួន​មុខសញ្ញាសង្ស័យ​ឈ្មោះ​ ស្វា​យ​ សុផាត​ ជាអ្នកសារព័ត៌មាន​ គេហទំព័រ​ អ្នកមេីល​ផ្លូវ​ ពាក់ព័ន្ធ​ករណី​បង្ហោះព័ត៌មាន​ ញុះញង់​ បង្កចលា​ចល​ ប៉ះពាល់​ដល់​ព្រះកិត្ដិនាមអង្គព្រះមហាក្សត្រ​ នៃព្រះរាជាណា​ចក្រកម្ពុជា​ ។

ក្រោយសមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​ ស្វាយ​ សុផា​ត​ បានទទួលស្គាល់​ថាខ្លួន​ពិតជាបានបង្ហោះព័ត៌មានតាមបណ្ដាញសង្គម​ គណនី​ ហ្វេសប៊ុក​ឈ្មោះ​ សឹម​ ផាន​ ដោយធ្វេីការផ្សាយនិយាយផ្ទាល់បរិហារ​ ទៅ​លេីអង្គព្រះមហាក្សត្រ​ ដោយលេីកយកហេតុផល​ថាថៃ្ងនេះ​ ជាស្ងប់ស្ងាត់ដែលប្រជាពលរដ្ឋកម្ពុជា​ទូ​ទាំង​ប្រទេស​ត្រៀម​ខ្លួន​ទៅបោះឆ្នោតនៅព្រឹកថៃ្ង​ស្អែកទី២៣​ កក្កដា​ ២០២៣​ គឺពលរដ្ឋមានពេលវេ​លាគ្រប់គ្រាន់ដេីម្បីតាមដានព័ត៌មាននិងធ្វេីឱ្យ​ពល​រដ្ឋ​មានការច្របូកច្របល់​ ដោយ​ “ចោទប្រកាន់​ទៅលេី​ អង្គព្រះមហាក្សត្រ​ ថាហ៊ានសុីញ៉េអោយ​ពលរដ្ឋ​ចេ​ញទៅបោះឆ្នោត”​ ម្ដេចមិ​នហ៊ាន​ សុីញ៉េ​ អោយអ្នកជាប់ទោស​ កាត់ទោស​ប្រហារជីវិត​ ។ចេតនា​បុគ្គល​ខាងលើ​មានបំណងអោយប្រជាពលរដ្ឋយល់ច្រឡំ​និងបង្កភាពចលាចលតាមទស្សនៈរបស់ក្រុមពួកគេ។

បច្ចុប្បន្ន​ សមត្ថកិច្ច បញ្ជូនខ្លួនជនត្រូវចោទឈ្មោះ​ ស្វាយ​ សុផាត​ ទៅពន្ធនាគារខេត្តកំពង់ស្ពឺ តាមដីការបង្គាប់ឲ្យឃុំខ្លូន របស់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ប៉ែន កាម៉ង់កា៕

CATEGORIES
Share This