ប្រជាពលរដ្ឋ ១៥០គ្រួសារ ទទូច ស្នើរសុំ សម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយគោលនយោបាយ ដោយផ្តល់ដីចំនួន ១១៩ហិកតា ឲ្យពួកគាត់បានអាស្រ័យផលមកវិញ ស្ថិតនៅចំណុចបឹងតាមោក ភូមិបឹងធំ សង្កាត់ គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ
ប្រជាពលរដ្ឋ ១៥០គ្រួសារ ទទូច ស្នើរសុំ សម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយគោលនយោបាយ ដោយផ្តល់ដីចំនួន ១១៩ហិកតា ឲ្យពួកគាត់បានអាស្រ័យផលមកវិញ ស្ថិតនៅចំណុចបឹងតាមោក ភូមិបឹងធំ សង្កាត់ គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ ១៥០គ្រួសារ ពួកគាត់បានរស់នៅភូមិ បឹងធំ សង្កាត់ គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ពិតប្រាកដ្យមែន ដោយអ្នកខ្លះរស់នៅតាំងពីបែកសម័យប៉ុលពតហើយបានអាស្រ័យផលនៅលើដី ១១៩ហិកតា ចាប់តាំងពីឆ្នាំ១៩៨១, ឆ្នាំ១៩៨២, ឆ្នាំ១៩៨៣, ឆ្នាំ១៩៨៤, ឆ្នាំ១៩៨៥, ឆ្នាំ១៩៩០, ១៩៩១ ដោយប្រជាពលមួយចំនួនខ្លះបានអាស្រ័យផល ធ្វើស្រូវប្រាំង ដាំឈូក ដាំត្រសក់ និងដាំដំណាំមួយចំនួនផ្សេងទៀត។
តំណាងប្រជាពលរដ្ឋ ១៥០គ្រួសារ បានស្នើរសុំមកទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី (HR NEWS TV) ជាច្រើនលើក ជាច្រើនសារ ឲ្យជួយផ្សាយ ទើបបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ លោក ហង្ស រដ្ឋា បានចុះជួបប្រជាពលរដ្ឋ ដោយផ្ទាល់ ដែលមានដីនៅចំណុច បឹងតាមោក ភូមិ បឹងធំ សង្កាត់ គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ បានជួបសំភាសន៍ជាមួយ លោក ជ័រ សារិន, លោកយាយ ស៊ុន សារូ , លោកយាយ ស៊ុន សារុន, លោកយាយ ប៊ូ សាំ , លោកពូ ស៊ាន សៀ, អ្នកមីង កូយ សុឃីម, លោកយាយ តឹប ស៊ីម, លោក អៀវ ចំរើន, អ្នកមីង ស្រី អិត