ខេត្តយូណាន ៖ ចាប់តាំងពីឆ្នាំ១៩៥៨ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតទំនាក់ទំនងការទូតដែលជាហេតុឲ្យមានកិច្ចសហប្រត្តិបត្តិការណ៍យ៉ាងជិតសិទ្ធរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាល កម្រិតអន្តរជាតិ ស្តីពី ឌីជីថលនីយកម្មក្នុងវិស័យអប់រំនៅកម្ពុជា ត្រូវបានរៀបចំឡើងរយៈពេល១០ថ្ងៃ ជូនដល់ ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃក្រសួងអប់រំ ទទួលយកចំណេះដឹងទូទៅអំពីស្ថានភាពបច្ចុប្បន្ន និងនិន្នាការនៃការអភិវឌ្ឍន៍ឌីជីថលនៃការអប់រំ និងការបង្រៀន នៅទីក្រុងឆាងហ្សា ខេត្តយូណាន ក្នុងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកមករៀបចំ និងអនុវត្តគោលនយោបាយ ដើម្បីឈានដល់ការធ្វើការអភិវឌ្ឍន៍ឌីជីថលនីយកម្មក្នុងវិស័យអប់រំ និងដាក់មូលដ្ឋានគ្រឹះដ៏ល្អ សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យអប់រំឌីជីថល។
ពីធីបើកវគ្គបណ្ដុះបណ្ដាលជាផ្លូវការ ត្រូវបានចាប់ផ្តើមនាព្រឹកនាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឌី សមស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ និងលោក Lin Junting អនុប្រធានមន្ទីរវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចបរទេស នៃខេត្តយូណាន លោក Gui Cheng នាយករង នៃមហាវិទ្យាល័យវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិហ៊ូណាន និងមានការ ចូលរួមដោយ លោក លោកស្រី ដែលជាអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យជំនាញ ចំនួន២០រូប ជាសិក្ខាកាមដែលជាអ្នកចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសក្នុងការងារក្នុងវិស័យអប់រំបែបឌីជីថលនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំ ក្រោមគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំ នៃទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិចិន ChinaAid សម្រាប់ប្រទេសកម្ពុជា។ កន្លងមកខេត្តយូណានបានទទួលជោគជ័យក្នុង ការរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៦៦៣ នៅក្នុងប្រទេសចិន និង១៧៦វគ្គបណ្តុះបណ្តាល តាមប្រព័ន្ធអ៊ីនធឺណែត ដោយបានបណ្តុះបណ្តាលមន្ត្រី និងបុគ្គលិកបច្ចេកទេសបរទេសជិត ២៥០០០នាក់។ សិក្ខាកាមមកពី ១៤១ ប្រទេស និងតំបន់ក្នុងអាស៊ី អាហ្វ្រិក អឺរ៉ុប អូសេអានី និងអាមេរិកឡាទីន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន