គ.ជ.ប បានសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួន ៨ (ប្រាំបី) គណបក្ស តែដោយសារ គណបក្សខ្មែរអភិរក្ស នៅខ្វះលក្ខខណ្ឌដែលបានកំណត់ តាមនិតិវិធិតម្រូវឲ្យគណបក្សបំពេញបន្ថែមកំណត់នៃច្បាប់ ទើប គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈរឈ្មោះ ចំនួន (៧ប្រាំពីរ) គណបក្ស វិញ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៧ ឆ្នាំ២០២៣
គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈរឈ្មោះ ចំនួន (៧ប្រាំពីរ) គណបក្ស សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០។
គ.ជ.ប ទទួលស្គាល់គណបក្ស ចំនួន ៧ (ប្រាំពីរ) ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មានដូចខាងក្រោម÷
១. គណបក្សប្រជាជនកម្ពុជា
២. គណបក្សយុវជនកម្ពុជា
៣. គណបក្សខ្មែររួបរួមជាតិ
៤. គណបក្សធម្មាធិបតេយ្យ
៥. គណបក្សកម្លាំងប្រជាធិបតេយ្យ
៦. គណបក្សសញ្ជាតិកម្ពុជា
៧. គណបក្សខ្មែរតែមួយ៕