នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារទីបញ្ជាការ​ អគារស្នាក់នៅ​ និងសមិទ្ធផលនានា ក្នុងតំបន់ប្រតិបត្តិការសឹករងប៉ៃលិន​

នៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីបញ្ជាការ​ អគារស្នាក់នៅ​ និងសមិទ្ធផលនានាដែលជាអំណោយដ៏ថ្លៃថ្លា​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនតំបន់ប្រតិបត្តិការសឹករងប៉ៃលិន​ យោធភូមិភាគ៥​ កងទ័ពជេីងគោក ខេត្តប៉ៃលិន៕