ក្រសួងព័ត៌មាន ទាមទារឲ្យសារព័ត៌មាន «ខេមបូចា»ចេញផ្សាយកែតម្រូវជាបន្ទាន់ អំពីការលុបអាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានទាំង០៣
អ្នកនាំពាក្យក្រសួងព័ត៌មាន សម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះអង្គភាពសារព័ត៌មាន «ខេមបូចា» ដែលមិនបានបំពេញតាមក្រមសីលធម៌និងវិជ្ជាជីវៈរបស់ខ្លួន ដែលតែងតែអះអាងថា សារព័ត៌មានរបស់ខ្លួន ជាសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសិលធ៌មវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែការបំពេញតួនាទីភារកិច្ចរបស់សារព័ត៌មានមួយនេះ គឺមិនបានត្រឹមត្រូវដូចការអះអាងរបស់ខ្លួននោះឡើយ។
CATEGORIES ព័ត៌មានជាតិ