មន្រ្តីជំនាញ ក្នុងខេត្តកំពង់ឆ្នាំ មិនខ្វល់ពីអ្នកនេសាទខុសច្បាប់នៅលើផ្ទៃបឹងទន្លេសាបក្នុងមូលដ្ឋានស្រុកកំពង់លែង និងស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំង៖ ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅលើផ្ទៃបឹងទន្លេសាប ក្នុងមូលដ្ឋានស្រុកកំពង់លែង និងស្រុកបរិបូណ៌ នៃខេត្តកំពង់ឆ្នាំង ពោលពេញទៅដោយបទល្មើសនេសាទត្រីខុសច្បាប់ជាច្រើន ដោយគ្មានការបង្ក្រាបទប់ស្កាត់ពីមន្ត្រីជំនាញពាក់ព័ន្ធបន្តិចសោះឡើយ។

ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា បទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ក្នុងមូលដ្ឋានស្រុកកំពង់លែង និងស្រុកបរិបូណ៌ នៃខេត្តកំពង់ឆ្នាំង គឺនេសាទបានតែអ្នកមានលុយ សម្រាប់តែអ្នកគ្មានលុយ គឺនេសាទមិនបាន។

បទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ក្នុងមូលដ្ឋានស្រុកកំពង់លែង និងស្រុកបរិបូណ៌ នៃខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានដឹងរឿងនេះដែរ តែលោកមិនព្រមបង្ក្រាបតាមការស្នើសុំរបស់ពលរដ្ឋនោះទេ ខណៈដែលលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងតែសម្ងំស្ងៀមដោយដេកលង់លក់មិនព្រមលើកទូរស័ព្ទ។

ករណីបទល្មើសនេសាទខុសច្បាប់កំពុងរីករាលដាលនិងគ្មានការបង្ក្រាបទប់ស្កាត់ខាងលើនេះ ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង សូមមេត្តាជួយចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះបង្ក្រាបករណីនេសាទខុសច្បាប់ខាងលើនេះផង៕

 

 

CATEGORIES
Share This