ស្រ្តីដែល​ យកស . ពកូនក្នុងផ្ទៃ​អាយុ​ ០៤ខែ​ ហេីយត្រូវសម្ភពដេីមអង្រ្កង​ ធ្វេីការធ្វេសប្រហែសបណ្តាលអោយដាច់…ពោះវៀននោះ​ គាត់បានទទួលមរណះភាព​ ហើយ

ប្អូនស្រីដែល​ យកស . ពកូនក្នុងផ្ទៃ​អាយុ​ ០៤ខែ​ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្រ្កង​ ធ្វេីការធ្វេសប្រហែសបណ្តាលអោយដាច់…ពោះវៀននោះ​ គាត់បានទទួលមរណះភាព​ កាលពី
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វេលា​ម៉ោង​ ០២ និង​ ១០នាទី​ រំលង​អាធ្រាត្រ​យប់មិញ​ ១៦​ មីនា​ ២០២៣​ នៅមន្ទីពេទ្យកាលម៉ែត​ ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត​ ក៏ដូចជា​ ក្រុមគ្រូពេទ្យនៅប្រទេសថៃ​ ព្យាយាម​អស់​ពី​សមត្ថភាព​ហេីយតែមិនអាចសង្គ្រោះបានសពប្អូនស្រីយកមកធ្វេីបុណ្យតាមប្រពៃណី​ នៅផ្ទះ​ ភូមិ​ពងទឹក​ ឃុំស្រែចែង​ ស្រុកជុំគិរី​ ខេត្ត​កំពត​។

សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។

ស្វាមីរបស់នាង បានអង្វរដល់គ្រូពេទ្យ និងសប្បុរសជន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយភរិយាបានទៅព្យាបាលប្រទេសថៃម្តងទៀត។ ប៉ុន្តែខាងគ្រូពេទ្យប្រាប់ថា ជម្ងឺគាត់វិវឌ្ឍន៍ទៅធ្ងន់ធ្ងរ ឈានដល់សង្គ្រោះបន្ទាន់ដំណាក់កាលចុងក្រោយ៕

CATEGORIES
Share This